សេចក្តីប្រកាសព័ត៌មាន កម្ពុ​ជា​នឹង​រៀប​ចំ​វេ​ទិ​កា​សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០១៧​ នៅភ្នំពេញ

តបតាម​ការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា-​​​​​​​ណាចក្រ​កម្ពុ​ជា ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា​មា-​និត​​​ឡាវ ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងប្រមុខរដ្ឋ/រដ្ឋាភិបាល និងរដ្ឋមន្រ្តីជា ច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងអញ្ជើញមកចូលរួម «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញព្រះរាជាណា​-ចក្រកម្ពុជា។

វេទិកាដែលនឹងរៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ «​យុវជន បច្ចេក​វិទ្យា និងកំណើន៖ ​ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលរបស់អាស៊ាន​»​ នឹងមានការ​អញ្ជើញ​ចូលរួមផងដែរពីអ្នកធ្វើការសម្រេចថ្នាក់ខ្ពស់ពីផ្នែកឧស្សាហកម្ម ហើយនិងឥស្សរជនសំខាន់ៗ​លើ​វិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិល។

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នឹងផ្តោតការយក​ចិត្តទុកដាក់ទៅលើ​ការ​រួម​ចំណែកពីកំលាំងការងារវ័យក្មេង និងប្រកបដោយថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុង​ការ​ស្ថាបនាអនាគតដ៏ត្រចះត្រចង់របស់តំបន់។ វេទិកានេះក៏នឹងផ្តល់កាលានុវត្តភាពសំរាប់ការ​លើ​ក​ស្ទួយ​​​កិត្តិ​នាម​អន្តរជាតិ និងមោទនភាពជាតិរបស់កម្ពុជា។ ​លើស​ពីនេះទៅទៀត វេទិកានេះនឹងរួម​ចំណែក​ដល់ការ​លើកតំកើងកាលានុវត្តវិស័យវិនិយោគ និង​ទេស​ចរ​ណ៌​របស់កម្ពុជា ដែលភាគ​ច្រើននៃ​សក្តានុពល​ដ៏ធំ​នេះមិនទាន់ត្រូវបានយកមកប្រើប្រាស់នៅឡើយ។​

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ត្រូវបានរំពឹងទុកថា នឹងផ្តល់​លទ្ធ​ផល​​​ប្រកប​ដោយផ្លែផ្កា ដើម្បីលើកកំពស់ថែមទៀតដល់់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និង​វិបុលភាព ដែលរួមចំណែកដល់ការកសាងសហគមន៌អាស៊ានដ៏រឹងមាំមួយ។

ភ្នំពេញ,​ ថ្ងៃទី  ៥  ​  ខែ​​ ឧសភា  ឆ្នាំ ២០១៧

Download (PDF, 678KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ គូឡា សូហ្វីអានូ (Koula Sophianou) ឯកអគ្គ...

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sophianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus)
beylikdüzü escort escort beylikdüzü beylikdüzü escort