សេចក្តីជូនព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន- សហរដ្ឋអាមេរិក

ឯក​​ឧ​ត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់ ​សុ​ខុន​ នឹង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​អ​ញ្ជើញ​ចូ​ល​រួម​ «​កិច្ច​ប្រ​ជុំ​ពិ​សេស​រដ្ឋ​មន្រ្តី​កា​​រ​ប​រ​ទេស​អា​ស៊ាន​-ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​»

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម «កិច្ចប្រជុំពិសេស​រដ្ឋមន្រ្តី​ការ​បរទេស​អា​ស៊ាន​-សហ​​រដ្ឋអាមេរិក» ដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០១៧ នៅ រដ្ឋធានីវ៉ាស៊ីង​តោន សហរដ្ឋអាមេរិក។

នេះជាកិច្ចប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ​និងរដ្ឋមន្រ្តីការបរទេសអា​មេ​រិ​ក ចាប់​តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាចនៅខែ មករា ឆ្នាំ២០​១៧នេះ។

មានការរំពឹងទុកថា កិច្ចប្រជុំនេះនឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម និងរឹងមាំ របស់​ភាគីទាំងពីរក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និង សហ​រដ្ឋអាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានតំឡើងមកជាដៃគូយុទ្ធសាស្រ្ត កាលពីខែ​វិច្ឆិកា ឆ្នាំ ២០១៥។ គួរកត់សំគាល់ផងដែរថា អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់អាស៊ាន។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីងតោន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹង មានជំនួបទ្វេភាគី​​​ជាមួយឯកឧត្តម ចន អេហ្វ ខេល្លី រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់អាមេរិក ផង​ដែរ​​។

ភ្នំពេញ, ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧

Download (PDF, 207KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort