សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២

បន្ទាប់មក​នៅរសៀ​ល​ថ្ងៃ​​ដដែល​នោះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង​​និងអញ្ជើញចូល​រួមកិច្ចប្រជុំ​កំពូលស្តីពី ភាពជា​ដៃគូសេដ្ឋកិច្ចតំ​បន់ទូ​លំទូលាយ​លើកទី២ ដែល​មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។

ប្រមុខ​រដ្ឋ​ / ​ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានធ្វើការអបអរសាទរ​ដល់បណ្តារដ្ឋមន្រ្តី នៃប្រទេស ជា​ដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាន​នូវលទ្ធផលជា​ដុំកំភួន ក្នុងការឈានទៅ​បង្កើត​តំបន់ ពាណិជ្ជកម្មសេរីដ៏​ធំ នៅក្នុងតំបន់​អាស៊ី ក៏ដូចជានៅ​លើ​ពិភព​លោក។ មេដឹកនាំ​ទាំងអស់​ក៏បាន​​ចាត់ទុក​ដែរថា ការប្រែប្រួល​ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិ​ភពលោក ការបង្កើតតំបន់ ពាណិជ្ជកម្មសេរីទូ​លំទូលាយនេះ ពិតជាមានសារ​សំខាន់ខ្លាំងណាស់ ក្នុង​ការ​ធ្វើឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់អាស៊ី ក្លាយទៅ​ជាប៉ូល​សេដ្ឋកិច្ចស្នូល ជួយរក្សា​ស្ថិរភាពនយោបាយ និងស្ថិរភាព​សេដ្ឋកិច្ច​សកលលោក ព្រមទាំងអាចជួយ​ទប់ស្កាត់នូវ​នយោបាយគាំ​ពារ​និយម និងការរីក​រាល​ដាល នៃ​សង្រ្គាមពាណិជ្ជកម្ម។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ