សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១

បន្ទាប់មក​នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ​ដដែលនោះដែ​រ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង​​និងអញ្ជើញចូលរួម ក្នុងពិធីបើក​កិច្ចប្រជុំកំពូលអា​ស៊ាន-ជប៉ុនលើកទី២១ ជា​មួយ​​ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។

ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រ​ទេស​​អាស៊ានទាំងអស់ បានសំដែង​នូវការតស្វា​គមន៍​យ៉ាងកក់​ក្តៅចំពោះ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុង​កិច្ចប្រជុំ​កំពូលអា​ស៊ាន-ជប៉ុនលើក​ទី២១ ដ៏មានសារ​សំខាន់នេះ​។ ប្រមុខរដ្ឋ / ​ប្រមុខរដ្ឋាភិ​បាល នៃប្រ​ទេស​​អាស៊ានទាំងអស់ បាន​សំដែង​នូវសេចក្តី​សោមនស្ស​រីករាយយ៉ាងខ្លាំង ដែលបាន​ឃើញកិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់​សំគាល់ ក្នុងរយៈ​ពេល​៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតី​នេះមេដឹកនាំ​អាស៊ានទាំងអស់ បានស្វាគមន៍​ និងគាំទ្រចំពោះ​ការចេញ ផ្សាយសេចក្តីប្រកាស​រួម ស្តីពីកិច្ច​ប្រជុំកំពូល​អាស៊ាន-ជប៉ុនលើកទី២១ ដើម្បី​អបអរសាទរខួប លើកទី៤៥ នៃមិត្តភាព​និងកិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។