សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» និង កិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨

នៅរាត្រីម៉ោង១២:២០នាទីយប់ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹ​កនាំគណៈប្រតិភូជាន់​ខ្ពស់​ទៅ​ចូលរួម «កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែល​នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុង​ប្រ៊ុច​សែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ច​ប្រជុំកំពូល​​អ្នកដឹ​កនាំ​វិ​និយោគ​​សាកល នៃវេទិកាវិនិ​យោគ​​ពិភព​លោក​​​ឆ្នាំ២០១៨ របស់​សន្និសីទ​​សហប្រជាជាតិ​ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែល​នឹងប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកល​សម្រាប់​បញ្ហា​ប្រឈម​សកល» មានគោល​បំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ច​សហប្រតិ​បត្តិការ​រវាងតំ​បន់អា​ស៊ី និងអឺរ៉ុប ខណៈពេល​ដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហាជាច្រើន ចាប់ពីការ​បង្កើន​ពាណិជ្ជកម្ម និងវិនិ​យោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងបំរែ​បំរួល​អាកាសធា​តុ ជាដើម។ ក្នុងស​ម័យ​ប្រជុំពេញ​អង្គ​ដែលមាន​មូល​បទរង «ពង្រឹងប្រព័ន្ធ​ពហុនិយម៖ ជំរុញភាពជាដៃ​គូអាស៊ី-អឺរ៉ុប​អំពីការ​ប្រឈមសកល» សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងថ្លែង​បទអន្តរាគមន៍​ដោយផ្តោត​ទៅលើ​ប្រធានបទ៖ «របៀប​វារៈឆ្នាំ២០៣០ សម្រាប់ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងកំណើន​សេដ្ឋកិច្ចប្រក​បដោយ​ចីរភាព និងបរិយាប័ន្ន»។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំសំខាន់ៗជាច្រើនរូប និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីស ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort