ក្នុងឱកាស នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ នៅបុរីញ៉ូវយ៉ក សហរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៨ កញ្ញា ម៉ោងនៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារការងារ ជាមួយប្រតិភូតំណាង ក្រុមហ៊ុន GE Global Growth។
ក្នុងពិធីទទួលទានអាហារការងារពេលព្រឹក សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែង នូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន GE Global Growth ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយ និងរាជរដ្ឋាភិបាល ប្រទេស និងប្រជាជនកម្ពុជា លើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោ និងតំណាងក្រុមហ៊ុន GE Global Growth ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ ការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខមាភាពសង្គម នៅកម្ពុជា។
បន្ទាប់ពីបានចំណាយពេល នៃការពិភាក្សា ក្នុងពិធីទទួលទានអាហារ ពេលព្រឹកនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខា ស្តីពីការវៈកាត់ប្រកបដោយសុវត្តិភាព ឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE ដែលចុះហត្ថលេខារវាង ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនិងតំណាងក្រុមហ៊ុន GE Global Growth។ អនុស្សារណៈ នៃពិធីចុះហត្ថលេខានេះ GE និងបង្កើនការជួយដល់ប្រទេសកម្ពុជា ពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្ស លើបច្ចេកទេស នៃការវៈកាត់ប្រកបដោយសុវត្តិភាពនោះ។