ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុ​ជា​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាក​ចេញពី​កម្ពុជាហើយតាមជើងយន្តហោះពិសេស នា​ព្រឹ​ក​ថ្ងៃព្រហស្បតិ៍ ០៣រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បី​ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត​អង្គ​ការ​សហប្រជា ជាតិ ដែល​ប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឱ្យអង្គការសហប្រជាជាតិមានសារៈសំ​ខាន់ពាក់ព័ន្ធ ជា​មួយប្រជាជនទាំងអស់ ៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួមស​ម្រាប់​សង្គម ប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិក ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់​អគ្គលេ​ខា​ធិ​ការ​អង្គការសហ ប្រជាជាតិ និងលោកជំទាវប្រធានមហាសន្និបាតអង្គការ​សហ​ប្រជាជាតិ​​លើក​ទី​៧៣នោះ។

ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា  គណៈប្រតិភូ​ជាន់​ខ្ព​ស់ ដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋ​មន្រ្តី​ក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត។ នៅទីក្រុងញូវយ៉ក     ស​ម្តេ​​ចតេ​ជោនាយករដ្ឋមន្រ្តី នឹងទទួលជួបជាមួយក្រុមហ៊ុន GE ហើយក្រោយពីជំនួបនោះ​សម្ដេ​ច​​​តេជោនាយករដ្ឋមន្ត្រី នឹអញ្ជើញធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើ​អនុស្សរណៈ​យោ​គ​យ​ល់​គ្នា ជាមួយក្រុមហ៊ុន GE។ បន្ទាប់មកសម្ដេចតេជោនឹងអនុញ្ញាតឱ្យលោក​ប្រធាន​ក្រុម​ប្រឹ​ក្សា​ធុរកិច្ចអាស៊ាន-អាម៉េរិក ចូលជួបសម្ដែងការគួរសមផងដែរ។ សម្ដេចតេជោ​នាយក រដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍​មួយ​ផ្តោត​លើការវិវត្តនាពេលថ្មីៗ និង​សមិទ្ធផល​សំខាន់ៗ ដែលរាជ​រដ្ឋា​​ភិ​បាលកម្ពុជាសម្រេចបាន បញ្ហាតំបន់ និងអន្តរជាតិ​ដែលជាការព្រួយបារម្ភរួម។ ក្នុងឱ​កា​​ស​នៃការអញ្ជើញចូលរួមក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹង​ជួបពិភាក្សាទ្វេភាគីដាច់​ដោយឡែក​ពីគ្នា ជាមួយ ឯកឧត្ដម អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ, ឯកឧត្ដម បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តី​ប៊ុលហ្គារី និង ឯកឧត្ដម ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sh​a​r​m​a Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ផងដែរ។ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក សម្តេច​តេជោនាយករដ្ឋមន្រ្តីក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហ រដ្ឋអាមេរិក ផងដែរ។

ដោយឡែកនៅលើបណ្ដាញទំនាក់ទំនាក់សង្គមហ្វេសប៊ុក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១​៨​​នេះដែរ សម្ដេចតេជោបានសរសេរថា ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយដែល​មាន​ចំ​ណងជើងថា លាទៅបម្រើជាតិ ។ តែសម័យនោះគឺទៅច្បាំងដោយប្រដាប់​អាវុធ​សុទ្ធសាធយ​ក​​ជី​វិតធ្វើដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់​ដើម្បី​ការពារ​ជាតិ។ ខ្ញុំធ្លាប់ស្គាល់​រស់​​ជាតិ​នេះច្បាស់ជាងគេ អីចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់​ក្រោយត្រូវទទួល​ភ្លក់រស​ជា​តិ​​នេះ​ទៀតឡើយ។ ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិ​ជាថ្មីម្តង​ទៀតដោយប្រើ​នយោបាយការ​ទូត​នៅ​លើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូច ជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។ ខ្ញុំចេញទៅលើកនេះក៏នឹងចូលរួមផង​ដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែល​កំពុ​ងវិ​វត្ត​ន៍យ៉ាងតានតឹង និង​ស្មុគ​ស្មាញ។​ ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅ​ក្រៅ​ប្រ​ទេ​ស ខ្ញុំនឹងទៅជួប​បងប្អូន​ក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លា​ស់ប្ដូរសេចក្តីនឹករលឹ​ក​​ជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍនានា​លើ​​មាតុភូមិ​កម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏​​សូ​​ម ចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផល​ប្រ​យោ​ជន៍​ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការ​ផ្ទាល់​រៀងៗខ្លួនទៅចុះ។​ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរ​ផ្លូវពីភ្នំពេញ​ទៅកាន់ញូវយ៉ក។ សង្ឃឹម​ថា​នឹ​ងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយ​នៃការងារ​ក្នុង​ប្រទេស។ ជូនពរ​បង​ប្អូន​ជ​​ន​រួមជាតិជួបតែសេចក្តីសុខ។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍​មកកាន់​កម្ពុ​ជា ​​វិញ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort