សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ​ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃដដែលនេះដែរ បន្ទាប់ពី​អញ្ជើញជួបពិភាក្សាការងារទ្វេភាគី​ ជាមួយនាយករដ្ឋមន្រ្តីវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសា​សន៍​ស្វាគមន៍ជូនចំពោះ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ បានមានប្រសាសន៍ សំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះសម្តេចតេជោ​ បានស្នើសុំឲ្យឯកឧត្តម​នាយកធ្វើការចែកចាយនូវឯកសារ ដ៏មានសារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមសាស្រ្តាចារ្យ​ សង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោ​ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភព​លោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនឹងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ​ នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់​អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort