ព្រះករុណាព្រះមហាក្សត្រ យាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី រុក្ខទិវា ប្រចាំឆ្នាំ នៅស្រុកទឹកឈូ ខេត្តកំពត

AKP កំពត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ព្រះអង្គបានសព្វរាជហឫទ័យ ស្ដេចយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ព្រះ​រាជពីធី រុក្ខទិវា ដែលប្រារព្ធធ្វើឡើង នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្ត ​កំ​ពត​នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ​កក្ក​ដា ឆ្នាំ២០១៨នេះ។

យាង និងអញ្ជើញអមព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសនោះ មាន​វត្ត​មាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំ​រិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមមាផ្ទៃ សម្ដេចចៅហ្វាវាំង គង់ សំអុល  ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រម​ទាំង ឯកឧត្ដម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់របស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បា​ល​ អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុង​ខេត្តកំពត​យ៉ា​ង​​ច្រើន កុះករ។

គួរបញ្ជាក់ដែរថា ​​ជា​រៀងរាល់ឆ្នាំ​កម្ពុជា​តែងតែ​រៀបចំ​ពិធី​រុក្ខទិវា​ថ្ងៃ​៩​កក្កដា ​ក្រោម​ព្រះ រាជ​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ​ដែល​ព្រះអង្គ​បានបង្ហាញ​ពី​ការយក​ព្រះទ័យ​ទុកដាក់​ខ្ព​ស់​​ក្នុងការ​ចូលរួមចំណែក​យ៉ាង​ប្រពៃ ​ក្នុង​ការជួយ​ពង្រឹងស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោ​គ​​វាសនា​អនាគត​នៃ​ការ​គ្រប់​ធនធានធម្មជាតិ​បានល្អ​ប្រសើរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ​ម្យ៉ាងទៀត គោលបំណង​សំខាន់​នៃ​ពិធី​រុក្ខទិវា​គឺ​ដើម្បី​បំផុសស្មារតី​ចូលរួម​ស្តារ ​និង​ដាំ​ឈើ​ឡើ​ងវិញ​ ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សោភណភាព ​ទេសភាព​ធម្មជាតិ ​បរិស្ថាន ​រក្សា​និយតភាព​ប្រភពទឹក ​និង​ចូលរួម​កាត់បន្ថយ​ការឡើង​កម្តៅ​ នៃ​ភពផែនដី ការបង្ក​ភាព​រហោស្ថាន ឬ​ឱនភាព​ដី និង​ការ​ប្រែ​ប្រួលអាកាសធាតុ​ជាដើម​។​ ជាមួយគ្នានេះដែរក្រសួងកសិកម្ម​ រុក្ខា ប្រមាញ់ ​និង​នេសាទ ​ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួមទាំង​រដ្ឋបាល​រាជធានី​-ខេត្ត ​ក៏បាន​បំផុស​ចលនា​ប្រ​ជាជន​ដើម្បី​ចូលរួម​ដាំ​ដើមឈើ ​ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ​ ដែល​ជា​​សារប្រយោជន៍​ដ៏​សម្បូរបែប​ ដល់​សង្គមជាតិ​ទាំងមូល ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំ​ឈើ​ជាមួយ​​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ផងដែរ​។

សូមរំម្លឹកដែរថា បុណ្យ​រុក្ខទិវា​ ៩​កក្កដា​ កាលពី​ឆ្នាំ​២០១៧ ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ស្រុក ​អង្គ​ស្នួល​ខេត្តកណ្ដាល ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរម នាថ ​ន​រោ​ត្តម ​សីហមុនី ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលក្នុងពិធីនោះ កូនឈើ​ក្រញូង ធ្នង់ និ​ង​​គីនីន ចំនួន ៨.៨៣០ដើម ត្រូវបាន​ដាំនៅលើ​ផ្ទៃដី​ចំនួន ១០ហិកតា ក្នុងស្រុក​អង្គស្នួល ខេ​ត្ត​កណ្តាល​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ