សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អតីតអនុប្រធានក្រុមហ៊ុនG.E

នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនោះ លោក John G Rice បានគោរពជំរាបជូនសម្តេចតេជោថា កន្លងមក លោកបាន​ធ្វើ​កិច្ច​ការជាច្រើនពាក់ព័ន្ធ នឹងវិស័យថាមពលនៅកម្ពុជា ហើយក្រៅពីនោះលោកក៏បា​នធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការ​ផ្តល់សំភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត្រ និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំជួយ​ដល់កុមារតូចនៅកម្ពុជាជាដើម។ លោកបានសំដែងនូវក្តីរីករាយ ដែលបានមកជួបជាមួយសម្តេច និងបានធ្វើជាទីប្រឹក្សា​រាជ​រដ្ឋា​ភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។​

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះបំណងដ៏ល្អ របស់លោក លោក John G Rice ដែលបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិក មកបណ្តុះបណ្តាលនៅកម្ពុជា។​ សម្តេចបានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរពេទ្យកាល់ម៉ែត្រនោះទេ ដែលត្រូវការ​បច្ចេក​វិទ្យា​ទំនើប, មន្ទីរ​ពេទ្យផ្សេងៗទៀតក៏ត្រូវការ បច្ចេកវិទ្យានេះដែរ។

លោក John G Rice បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យទាំងអស់ ។ សម្តេចក៏បានណែនាំឱ្យលោក John G Rice ធ្វើ​ការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានឯកឧត្តម បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ​ និងមានសមាជិក​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជាច្រើនទៀតដូចជា​ ឯកឧត្តម ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកកន្លងមក ។

​​សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់លោក John G Rice ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេស​លើភាព​ជាសហគ្រិនវ័យក្មេង ដូច្នេះ សម្តេចសូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេងទាំងអស់នោះ ដែលមានជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់​តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort