សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទ​សន្និ​បាតបូក​សរុបល​ទ្ធផល​ការងារ​ក្រសួង​មហាផ្ទៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៃក្រសួងមហាផ្ទៃ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សប្បាយ​រីករាយ​ជា​​​ខ្លាំង ដែលបាន​អញ្ជើញចូល​រួម​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៧ និងលើកទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នាពេលនេះ។

សម្តេចតេជោ ​នាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃ​ខ្ពស់ចំពោះ​អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ដែលបានចូលរួមរក្សាសន្តិភាព​ក្នុងប្រទេសកម្ពុជា។ កម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចការពារ និងថែរក្សាសន្តិភាពសម្រាប់ប្រទេជាតិដែលបានបង្កលក្ខណៈឲ្យការរស់​នៅរបស់​ប្រជាពលរដ្ឋ​មានភាពកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ គឺយើងបានចូលរួមយ៉ាង​សកម្មក្នុង​ការទប់ស្កាត់អំពើចោរកម្ម គ្រឿងញៀន និងទប់ស្កាត់ជនអន្តោប្រវេសខុសច្បាប់ ព្រមទាំងបញ្ហាអសកម្មមួយចំនួនទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ចំនុច ដល់ក្រសួងមហាផ្ទៃ ពង្រឹងការថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងប្រទេស:-

១)ត្រូវខិតខំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានមុះមុត និងចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិ នាំមកនូវការអភិវឌ្ឍ។

២)ត្រូវខិតខំរួមគ្នាធានាដល់ការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុននេះ ប្រកប ដោយប្រជាធិបតេយ្យ សេរីត្រឹមត្រូវ យុត្តិធម៍ និងត្រូវយកចិត្តទុកដាក់លើការងារបោះឆ្នោតអោយបានហ្មត់ចត់ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើបន្តទៀត។

៣)ត្រូវបន្តលើកកម្ពស់សុវត្ថិភាពសារណៈ សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ និងរួមគ្នាសហកាជាមួយ ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម និងត្រូវអនុវត្តភូមិឃុំមានសុវត្ថិភាព។

៤)ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានខ្លាំងក្លា ដោយសហការជាមួយស្ថានប័នពាក់ពន្ធ័នានា និងប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

៥)ត្រូវចូលរួមផ្សព្វផ្សាយអនុវត្តច្បាប់ចរារណ៍ផ្លូវគោកឲ្យបានល្អប្រសើរទាំងការធ្វើដំណើរ និងការដឹកជញ្ជូនលើសទំងន់ និងចូលរួមទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗដូចជាអគ្គីភ័យជាដើម។

៦)ត្រូវរៀបចំនិងពន្លឿនការផ្ទេរមុខងារមន្រ្តីសាធារណៈឲ្យបានសមស្របតាមតួនាទី និងការទទួលខុសត្រូវ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព។

៧)ត្រូវខិតខំលើកម្ពស់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ដោយមិនមានការរើសអើង ដូចជាការធ្វើអត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ និងការងារផ្សេងៗដែលទាក់ទង់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយកបំពាក់គ្រឿង ឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អបំរើការងារនៅក្នុងក្រសួងមហាផ្ទៃចំនួន ៣៣ នាក់ និងបានថត រូបអនុស្សាវរីយ៍នៅក្នុងបរិយាកាសស្និទ្ឋស្នាលសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...