សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់កម្មករ កម្មការនីរោងកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ក្នុងខណ្ឌសែនសុខ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិ ច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករកម្មការនីខ្មែរធ្វើការ ប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ