ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីសចិន និងបានចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាលើឯកសារចំនួន៦

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម លីវ យុនសាន (Liu Yunshan) សមាជិកគណៈ​អចិន្រ្តៃយ៌​ការិយាល័យ​នយោបាយ ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុំម្មុយ​នីសចិន  បានចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ។ 

នៅក្នុង​ជំនួបនេះ ឯកឧត្តម លីវ យុនសាន បានប​ញ្ជាក់ថា ប្រទេសចិន​ នៅតែគាំទ្រ​ពេញ​ទំហឹង ដល់​រាជរដ្ឋាភិបាល​កម្ពុជា និងគណ​បក្សប្រជាជន​កម្ពុជា ដើម្បីបន្ត​ការ​​អភិវឌ្ឍជាតិ​និ​ងជម្រុញជី​វភាព​របស់​ប្រជាជន​កម្ពុជា​អោយកាន់​តែប្រសើរ​ឡើង។ ជាក់ស្តែង​ការធ្វើទស្សន​កិច្ច​របស់ឯកឧត្តម ជាលើក​ទី៣​នៅក្នុងប្រទេស​កម្ពុជា​ពេលនេះ គឺជាការ​ឆ្លុះ​បញ្ចាំងដល់​មជ្ឈដ្ឋាន​​អន្តរជាតិ​​ឃើញថា ប្រទេស​កម្ពុជា ជាមិត្ត​ល្អ និង​ជា​​សមាជិក​​មហាគ្រួសាររ​បស់ប្រទេសចិន។ ឯកឧត្តម លីវ យុនសាន បានជំរាបជូន​សម្តេច​​តេជោ​ថា បើទោះ​បីជាស្ថិត​ក្នុងភាព​មមា​ញឹក ដោយសារប្រទេស​ចិន នឹងរៀបចំ មហាសន្និបាត​​លើក​ទី១៩  នាថ្ងៃទី៨​ ខែតុលា ខាងមុខ​នេះយ៉ាង​ណា ក៏គណៈ​ប្រតិភូចិន នៅតែឆ្លៀតពេល មកបំពេញ​ទស្សន​កិច្ច​នៅប្រទេស​កម្ពុជា ព្រោះ​ដំណើរ​ទស្សន​កិច្ច​​ពេលនេះ នឹងជួយ​ជម្រុញ​ការ​​អនុវត្តការ​ងារនា​នា ដែលថ្នាក់ដឹកនាំ នៃ​ប្រទេសទាំងពី​រ​បានឯកភាពគ្នា នាពេល​កន្លងមក ក្នុងនោះ មានដូចជា ការនាំចេញ​អង្ករ​របស់កម្ពុជា​ទៅកាន់ប្រ​ទេសចិន​នាឆ្នាំ២០១៨! ការកសាងផ្លូវល្បឿន​លឿន​ពីរាជធានី​ភ្នំពេញ ​ទៅក្រុង​ព្រះសីហនុ! និងគម្រោង​កសាង​អាកាស​យានដ្ឋាន​ក្នុងខេត្តសៀ​មរា​បតែម្តង។

នៅក្នុងជំនួបនេះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានថ្លែងការ​អរគុណ​ដល់​មិត្ត​ចិនដែល​បន្តគាំទ្រ​ដល់កម្ពុជា និងបន្តផ្តល់​ជំនួយ​សម្រាប់​ការអ​ភិវឌ្ឍ​របស់កម្ពុជា។   ជាការឆ្លើយ​តបចំពោះ​ការអញ្ជើញ​របស់​រដ្ឋាភិបាលចិន​តាមរយៈ ឯកឧត្តម លីវ យុនសាន សម្តេចតេជោ ក៏បានជំរា​បជូនថា សម្តេចនឹង​ធ្វើ​ដំណើរទស្សន​កិច្ចទៅ​កាន់​ប្រទេស​ចិននាពេលខាងមុខនេះ ដើម្បីចូលរួមក្នុង វេទិកាកិច្ចសន្ទនា​បណ្តា​​គណបក្ស​នយោបាយ​នៅប្រទេស​ចិនផងដែរ។

បន្ទាប់ពី​បញ្ចប់​ជំនួប​ទ្វេភាគី​នេះ ភាគីកម្ពុជា និងចិន បាន​ចុះ​ហត្ថ​លេខា លើអ​នុស្សរណៈ​នៃការយោគយល់ ចំនួន៦​ចំនុច រួមមាន៖   ទី១. អនុស្សរណៈ នៃការយោគ​យល់ ស្តីពី «ការផ្លាស់ប្តូ​ទស្សន​កិច្ចសិក្សា និង សហ​ប្រតិបត្តិការ» រវាង​គណបក្ស​កុំម្មុយ​នីស្តចិន និង គណបក្ស​ប្រជាជន​កម្ពុជា ដែលចុះ​ហត្ថលេខា​រវាង ឯកឧត្តម​ យស់ សុន និង ឯកឧត្តម សុង ថោ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរ​ជាតិចិន ។    ទី២. អនុស្សរណៈ នៃការយោគយល់ ស្តីពី «ការជំរុញទំនាក់​ទំនង​និងសហ​ប្រតិបត្តិការ​​រវាងអង្គការ​មិនមែនរដ្ឋាភិបាល នៃសាធារណៈ​រដ្ឋប្រជាមានិតចិន និងព្រះរាជា​ណាចក្រ​កម្ពុជា»! រវាងបណ្តាញ​អង្គការមិនមែន​រដ្ឋាភិបាលចិន​ដើម្បី​ទំនាក់​ទំនងអន្តរ​ជាតិ និង វេទិកាសម្ព័ន្ធសង្គម​ស៊ីវិល​របស់ក​ម្ពុជា ដែលចុះហត្ថ​លេខារវាង ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គម​ស៊ីវិល ជាមួយ ឯកឧត្តម លីវ កាយយ៉ាង (Liu Kaiyang) អគ្គលេខាធិការរងបណ្តាញ​អង្គការ​មិនមែនរដ្ឋាភិបាលចិ​នដើម្បី​ទំនាក់​ទំនង​​អន្តរជាតិ!    ទី៣. អនុស្សរណៈ​នៃការ​យោគយល់ ស្តីពី «ការអនុវត្ត​គំរោង​លើក​កំពស់ជីវភាព» សម្រាប់ឆ្នាំ ២០១៧- ២០១៩ រវាង ក្រសួងសុខា​ភិបាល នៃព្រះរាជាណា​ចក្រកម្ពុជា និង​មូលនិធិ​ចិន​ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលចុះ​ហត្ថលេខា រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយ ឯកឧត្តម លីវ កាយយ៉ាង (Liu Kaiyang) អគ្គលេខា​ធិការរង​បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បី​ទំនាក់ទំនង​អន្តរជាតិ!    ទី៤. អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» សម្រាប់ឆ្នាំ ២០១៧-២០១៩ រវាង ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណា​ចក្រកម្ពុជា និង មូលនិធិចិន​​ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលចុះហត្ថលេខា រវាង ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា ជាមួយ ឯកឧត្តម លីវ កាយយ៉ាង (Liu Kaiyang) អគ្គ​លេខាធិកា​ររង​បណ្តាញ​អង្គការមិនមែន​រដ្ឋាភិបាលចិន​ដើម្បី​ទំនាក់ទំនង​អន្តរជាតិ!     ទី៥. អនុស្សរណៈ​នៃការ​យោគ​យល់គ្នា ស្តីពី «កិច្ចសហការថត​ភាពយន្តឯកសារ​​» ​រវាងស្ថា​នីយទូរទស្សន៍​មជ្ឈឹមចិន CCTV និង​​ ស្ថានីយទូរទស្សន៍ជា​តិកម្ពុជា ដែលចុះហត្ថលេខារវាង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃទូរទស្សន៌ជាតិកម្ពុជា ជាមួយ ឯកឧត្តម ហ្ស៊ូ ថុង (Zhu Thong) និពន្ធនាយករងនៃទូរទស្សន៌មជ្ឈឹមចិន។      និងទី៦. អនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពី «សហប្រតិបត្តិការសិក្សាលើគំ​រោង​សាងសង់​បណ្តាញទូរទស្សន៍ឌីជីថល​ទូទាំងប្រទេសកម្ពុជា» រវាងក្រសួងព័ត៌មានកម្ពុជា​ និង ទូទស្សន៍យុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលចុះហត្ថលេខារវាង ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកព័ត៌មាននិងសោតទស្សន៌ នៃក្រសួងព័ត៌មាន ជាមួយ ឯកឧត្តម លីន ស៊ីយីង (Lin Siying) តំណាងទូរទស្សន៌យុនណាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort