សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងកាំភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្ម ដូន។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១២:០៥នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ៦:១៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះបាញ់បុកចូលភូមិសាស្ត្រថ្មដូន និងប្រាសាទតាមាន់។
– ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងគាំទ្រ និងដ្រូនចូលភូមិសាស្ត្រ ប្រាសាទតាមាន់។
– ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ១០:០០ ដល់ម៉ោង ១១:០០នាទី យោធាថៃបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ, ភ្នំត្រងោល និងគោល៨។
– ម៉ោង ១១:០០ ដល់ម៉ោង ១៣:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ និងបានបាញ់ចូលក្នុងភូមិសាស្រ្តប្រាសាទតាមាន់។
– ម៉ោង ១៣:០០នាទី ដល់ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់, រថក្រោះបាញ់បុក និងកម្លាំងថ្មើរជើង ដោយបាញ់ពីចម្ងាយចូលភូមិសាស្ត្រចាន់ក្រហម, ភ្នំខ្មោច, និងជាំតែ និងបានប្រើប្រាស់ដ្រូនខ្នាតធំទម្លាក់គ្រាប់បែក និងបានប្រើប្រាស់បាញ់កាំភ្លើងធំចូលភូមិសាស្រ្តប្រាសាទតាមាន់។
– ម៉ោង ១៤:០០ ដល់ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើង DK (១០៦) ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥

– ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ៧:០៩នាទី និងម៉ោង ៩:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១១:៤០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ផ្លោងចូលភូមិសាស្ត្របឹងព្រីង និងបឹងត្រកួន។
– ម៉ោង ១៣:០១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

– ម៉ោង ១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៣:៥៣នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៣:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់, កំាភ្លើងប្រភេទ ១២,៧ម.ម និងកាំភ្លើងប្រភេទ ១៤,៥ម.ម បំពាក់លើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការគ។
– ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំភ្លើងត្បាល់បាញ់ផ្លោងចំនួន ២៤គ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។
– ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៤:១៣នាទី ដល់ម៉ោង ១៥:០០នាទី យោធាថៃបានផ្លោងកាំភ្លើងធំចំនួន ១៣គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួនប្រមាណ ៥១គ្រាប់ និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រឃុំអូរបីជាន់។
– ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១៥:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ១គ្រាប់ ចូលភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:០៦នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
– ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុចខាងជើងរង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លាន ពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

#TruthFromCambodia
#CambodiaNeedsPeace
#JusticeForCambodia
#ThailandFireFirst
#AgainstThaiInvasion

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Da...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC
beylikdüzü escort escort beylikdüzü beylikdüzü escort