សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ស្តីពីការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ

 

១. ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។

២. ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។

៣. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរយៈពេលមធ្យម និងវែង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort