បទអន្តរាគមន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

បទអន្តរាគមន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី
…………………….

មុននឹងបិទបញ្ចប់ Press Briefing របស់យើងនាព្រឹកនេះ ក្នុងនាមអអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖

ទី១៖ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាននិងជាបន្តបន្ទាប់តាមរយៈកិច្ចប្រជុំ GBC និង RBC ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជាថៃ) ដោយសន្តិវិធី និងរក្សាបានសុខសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនទាំងសងខាង។ សូមបញ្ជាក់ជូនថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះប្រព្រឹត្តទៅក្រោមក្រសែភ្នែកអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ដូចបានឃើញទាំងអស់គ្នា បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការចុះទៅសង្កេតការណ៍តាមព្រំដែនជាបន្តបន្ទាប់។

ទី២៖ កម្លាំងមហាសាមគ្គជាតិខ្មែរដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ និងបន្តបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជា។ មហាសាមគ្គីភាពឯកភាពជាតិរឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពលនិងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។

ទី៣៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងគ្រប់កាលៈទេសៈទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort