សម្តេចតេជោ ហ៊ុន សែន បដិសេធព័ត៌មានក្លែងក្លាយពីថៃ ហើយសម្តេចបញ្ជាក់ថា​ ខ្ញុំកំពុងរួមចំណែកបញ្ជាទ័ពពីក្នុងប្រទេស ដើម្បីទប់ទល់ការឈ្លានពាន

នារសៀលថ្ងៃទី ២៤ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបដិសេធព័ត៌មានដែលបានចេញផ្សាយដោយកាសែតថៃមួយមុននេះបន្តិច ដែលអះអាងថា សម្តេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
សម្តេចបានបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!»។

សម្តេចបន្តថា ខ្ញុំនៅតែអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី ២ របស់ថៃ បានប្រកាសបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការថៃរូបនេះហើយ ជាអ្នកបង្កសង្រ្គាមឡើង តាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារលើកងទ័ពកម្ពុជានាព្រឹកនេះ។

សម្តេចបានរំលឹកថា មេបញ្ជាការយោធាថៃរូបនេះធ្លាប់បានព្រមានថា នឹងវាយកម្ពុជាដោយប្រើពេលត្រឹម ៣ ថ្ងៃ។ សម្តេចបានប្រកាសថា៖ «ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម ៣ ថ្ងៃរបស់គាត់ដែរ»។

សម្តេចបានសង្កត់ធ្ងន់លើការចុះផ្សាយកុហក់ពីអ្នកនយោបាយ និងសារព័ត៌មានថៃ ដោយថា៖ «ការចុះផ្សាយដែលមានចរិតកុហក់នៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ»។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort