បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ដូចដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

គណៈកម្មការនេះមានភារកិច្ចពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ដើម្បីការពារក្តី ពិនិត្យ និងសម្រេចឯកសារនានា ដែលត្រូវដាក់ទៅតុលាការ ធ្វើការទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)… នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់យើង។​

បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការ នយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរ និងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល នឹងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្ដែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្ដៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំ...

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»
beylikdüzü escort escort beylikdüzü beylikdüzü escort