សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តី Shinzo Abe

សម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន បានអញ្ជើញបំ​ពេញទស្សនកិច្ចផ្លូវការ​លើក​ទី២១ នៅប្រទេស​ជប៉ុន គិតចាប់​តាំងពី ឆ្នាំ១៩៩០មក។ នៅពេល អញ្ជើញ​ដល់វិមាន​រដ្ឋាភិបាលជប៉ុន សម្តេចតេជោ ត្រូវបានទ​ទួលគារ​វកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល រាក់ទាក់​បំផុត​ពីលោកនាយក​រ​ដ្ឋមន្រ្តី Shinzo Abe រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃ​រដ្ឋាភិបាល​ជប៉ុន។

បន្ទាប់មក សម្តេចតេជោ​ នាយករដ្ឋមន្រ្តី និងឯកឧត្តម នាយក​រដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ​ធ្វើ​សន្និសីទ​​កាសែតរួមគ្នា ស្តីពី​លទ្ធផល​​នៃកិច្ច​​ប្រជុំ​កំពូល។

ក្រោយពីបញ្ចប់​សន្និសីទ​​សារព័ត៌មាន​ហើយ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ពស់ នៃរាជរដ្ឋា​ភិបាល​​កម្ពុជា បានអញ្ជើញ​ចូលរួមក្នុង​​ពិធីលៀង​សាយ​ភោជន៍ដែល​រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្រ្តី Shinzo Abe។ ឆ្លៀតក្នុ​ងឱ​កាស នៃពិធីលៀង​សាយ​ភោជន៍​​ដ៏ស្និទស្នាលនេះ ឯកឧត្តម នាយករដ្ឋ​មន្រ្តីជប៉ុន Shinzo Abe បានរៀប ចំនំខួបកំណើត​ដ៏ភ្ញាក់ផ្អើលមួ​យជូន​សម្តេចតេជោ ហ៊ុន សែន ប្រកបដោយបរិយាកាស​រីករាយ​បំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។