សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅភ្នំពេញ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣៧ មាត្រា៣៨ មាត្រា ១០៩ មាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយកម្មបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មដែលត្រូវប្រកាសអោយប្រើព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។ ២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិនៃការផ្តល់ការតាលិក ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។ និងទី៣-បញ្ហាផ្សេងៗ។