សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖
ទី១-ចំនួន ៩០% នៃការចរាចរទំនិញនៅលើពិភពលោក នៅតែដឹកតាមកប៉ាល់
ទី២-ថ្លៃដឹកជញ្ជូនទាប
ទី៣-ការតភ្ជាប់រវាងកំពង់ផែទៅកំពង់ផែ មានភាពងាយស្រួលជាងនៅលើដី

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាដាក់គោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវ Highway បន្ថែម និងធ្វើទំនើបកម្មនិងកែលម្អផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមថ្មីក៏ដោយ ក៏ការដាក់ទិសដៅក្នុងការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មិនអាចខ្វះបាន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort