សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍមកទល់បច្ចុប្បន្ននេះ គឺពឹងផ្អែកលើកត្តាធំៗចំនួន២ គឺ៖
– កត្តាទី១: បរិស្ថានអំណោយផល ពោលគឺសុខសន្តិភាព
– កត្តាទី២: ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អនុភាពផ្តល់អគ្គិសនីឆ្នាំ១៩៩៨ មានត្រឹមតែ ១៥០ មេហ្គាវ៉ាត់ នៅទូទាំងប្រទេស ប៉ុន្តែនៅឆ្នាំ២០២២ យើងមានផលិតផលអគ្គិសនីកើនដល់ ៤,៤៩៥ មេហ្គាវ៉ាត់ ពោលគឺប្រព័ន្ធបញ្ជូនអនុស្ថានីយ៍ថ្នាក់ជាតិ បានកើនឡើង ៣០ ដង ក្នុងរយៈពេល ២៤ឆ្នាំ។
ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រវែង ៨៩,០០០ គីឡូម៉ែត គឺជាសមិទ្ធិផលជាក់ស្តែង ហើយវាគ្របដណ្តប់ដល់ទៅជាង ៩៨% នៃបណ្ដាភូមិទូទាំងប្រទេស ដេលបើគិតជាខ្នងផ្ទះគឺ ៣,២៨០,០០០ ខ្នងផ្ទះ ដែលមានភ្លើងចូលទៅដល់ផ្ទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជាការប្តេជ្ញាចិត្តថែរក្សាសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ត្រូវបានគេចោទថា «ផ្តាច់ការ» នោះសម្តេចសុខចិត្តអោយគេហៅថា «ផ្តាច់ការ» ទៅចុះ ជាជាងឱ្យប្រជាជនចោទសម្តេចថា «អសមត្ថភាព ដែលបណ្តាលអោយសង្គ្រាមកើតឡើងសារជាថ្មី»៕