FN- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងពិធីអបអរសាទរ ដល់ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាព ដែលបានចូលរួមពិធីអបអរសាទរ នាឱកាសនេះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសសមិទ្ធផលរបស់កម្ពុជានេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ ដែលបានថែរក្សាប្រាសាទកោះកេរ កន្លងមក
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែផ្តល់អាទិភាព លើវិស័យវប្បធម៌ ដូចបាវចនា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីសមិទ្ធផលកម្ពុជា ដែលមានប្រាសាទ និងកេរតំណែលផ្សេងទៀត ដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ នាពេលនេះ បង្ហាញពីបញ្ញាញាណដូនតាខ្មែរ ដែលបានបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបានសន្សល់ទុក
* សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៨៖០៥នាទី,