សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយ twitter YouTube TikTok Telegram instagram បន្ទាប់ពីក្រុមហ៊ុនFacebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបសម្ដេចនោះ។

 

នៅលើបណ្ដាញទំនាក់ទំនងសង្គម (Facebook) នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់។ ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញគួបផ្សំជាមួយ twitter YouTube TikTok Telegram instagram បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៌ មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ»។

សម្ដេចតេជោ សង្ឃឹមថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ (តួលេខផ្នែកពន្ធដារ)។ សម្ដេចតេជោគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។

ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram។ សម្ដេចតេជោ ក៏សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្ដេចបង្កើតFacebook TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីចៀសវាងការភ័យច្រឡំ៕

ដោយ ជឹម ណារីម

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort