សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​​ដែល​ថ្នាក់ដឹកនាំ មន្ត្រី​និង​បុគ្គលិក​ក្រសួងការបរទេស​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ និង​សរសើរ​ដល់​វិភាគទាន​ដ៏​សំខាន់​ដែល​បាន​ចូលរួមចំណែក​ពី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ឆ្នាំ២០២២ ក្លាយជា​ឆ្នាំ​ជោគជ័យ​ក្នុង​ការងារ​ទូត​របស់​កម្ពុជា​យើង។សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាត​បាន​ពិនិត្យ​ពិភាក្សា​អំពី​សភាពការណ៍​តំបន់​ និង​ពិភពលោក វិភាគ​និង​វាយតម្លៃ​អំពី​ឥទ្ធិពល​និង​ផលប៉ះពាល់ ​នៃ​ការប្រែប្រួល​ដ៏​ជ្រាលជ្រៅ​ និង​ស្មុគស្មាញ​ខាង​ភូមិសាស្ត្រ​នយោបាយ យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​មកលើ​តំបន់​ និង​ប្រទេស​កម្ពុជា​យើង ដោយបាន​ពិចារណា​ និង​រិះរក​ជំរុញ​ការកែទម្រង់​ស្ថាប័ន​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការការងារ។​


សម្ដេច​តេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​កា​ទូត​របស់​យើង គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​យើង​នេះ​។​ទោះបី​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ជម្ងឺ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​បើក​ប្រទេស​ឡើងវិញ​ហើយក៏​ដោយ ប៉ុន្តែ​លេចឡើង​នូវ​បរិបទ​ថ្មីៗ​នៅ​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​វិស័យ​សុខាភិបាល​សាធារណៈ ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​បំផុត​ទាំង​២​កាន់​តែមាន​លក្ខណៈ​អួអាប់​ស្មុគស្មាញ​ឡើង​ទៀត​កាន់តែច្រើន​បង្ក​ជា​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​នានា​ក្នុង​តំបន់ ពិសេស​មកលើ​កម្ពុជា​យើង​។​
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា នៅជាប​ញ្ហា​សម្រាប់​អាស៊ាន​ហើយ​បន្ទុក​នៃ​ការជួយ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​បាន​ធ្លាក់​មកលើ​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ធ្លាក់ចុះ​ដុនដាប​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​កូរ៉េខាងជើង។​ ក្នុងពេល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​រក្សាបាន​ភាព​ស្ងប់ស្ងៀម​បង្គួរ បញ្ហា​តៃវ៉ាន់​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក ពិសេស​បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ដែល​កើតឡើង​ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​រឿង​ដ៏​រន្ធត់​ផ្នែក​សណ្តាប់ធ្នាប់​អន្តរជាតិ ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែល​មកដល់ពេលនេះ​បាន​បង្ក​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ រាប់លាន​នាក់​ភៀសខ្លួន​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ត្រូវបាន​បំផ្លាញ​។​
​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅ​តំបន់​ខាងលើ​ពិតជា​បាន​ជះឥទ្ធិពល​ផ្ទាល់​ឬ​ប្រយោល​មកលើ​កម្ពុជា​យើង​បង្ករ​ជា​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព​និង​ការសម្រេចចិត្ត​នានា​ខាង​នយោបាយ​របស់​យើង​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ប៉ុន្តែ​ដោយសារ​ការប្រកាន់​ខ្ជាប់​គោលនយោបាយ​ការបរទេស​មួយ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់​ផ្អែកលើ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ​និង​ប្រជាជន​យើង យើង​បានប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​កាលានុវត្តភាព​និង​បានបង្ហាញ​ឲ្យ​ឃើញ​សុ​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​ក្នុង​ការគោរព​ច្បាប់​គោលបំណង​និង​គោលការណ៍​ទាំងឡាយ​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​នៅក្នុង​ឱកាស​គម្រប់​ខួប​មួយឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប្រទេស​ចិន​បាន​ដើរតួនាទី​ឈានមុខ​មួយ​ក្នុងការ​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​លើកឡើង​សំណើ​ដែលមាន ១២​ចំណុច ។​ កម្ពុជា​គាំទ្រ​សំណើរ​១២ ចំណុច​របស់​ប្រទេស​ចិន​ដោយសារ​សំណើ​របស់​ប្រទេស​ចិន​ចែង​អំពី​ការគោរព​ច្បាប់​អន្តរជាតិ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែលជា​វិធាន​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ​អធិបតេយ្យ ដូចជា​អធិបតេយ្យភាព បូរណភាព​ដែនដី​និង​ឯករាជ្យភាព​។​ សំណើ​ខាង​លើបានអំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ផ្នែក​យោធា​ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​តាម​បទពិសោធន៍​សង្គ្រាម​គឺជា​មធ្យោបាយ​ដ៏​អាក្រក់​បំផុត​សម្រាប់​បញ្ចប់ឯ​បទ​ឈប់​បាញ់​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​។​សំណើរ​នេះ​ក៏បាន​អំពាវ​នា​ឲ្យ​មាន​កិច្ចសន្ទនា​សន្តិភាព​និង​បញ្ឈប់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ផងដែរ​។​
សម្ដេចតេជោបន្តទៀតថា គោលការណ៍​ខាងលើ​ស្របគ្នា​ជាមួយនឹង​ជំហរ​របស់​កម្ពុជា​បន្ថែ​ម​លើ​នេះ​សំណើ​របស់​ចិន​ក៏បាន​ផ្ដោតលើ​ទិដ្ឋភាព​មនុស្សធម៌​សន្តិសុខ​ស្បៀង​និង​ស្ថាបនា​ឡើងវិញ​ក្រោយ​ជម្លោះ​។​កម្ពុជា​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិចារណា​ដ៏​យកចិត្តទុកដាក់​ចំពោះ​សំណើរ​របស់​ចិន​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ និង​ការបំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​នាំ​ត្រឡប់មកវិញ​នូវ​សន្តិភាព​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort