ព្រះមហាក្សត្រ​យាងសំណេះសំណាល​សាកសួរសុខទុក្ខ និងប្រោស​ព្រះរាជទានព្រះ​រាជ​អំណោយ ជូនប្រជារាស្ត្រ​ជិត៤៩០គ្រួសារ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

 

នាវេលា​ព្រឹក​ថ្ងៃ​ទី​ ១១កើត ខែអាសាឍ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​និង​ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ២០១៧ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ ៤៩០គ្រួសារនៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះដែល​ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយដោយបានជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្ត្រជាកសិករ ដោយមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាកក៏ដូចជាជីវភាពរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ