អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូជាថ្មីបង្ហាញពីត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ

 

ត្រកូលអ្នកនយោបាយក្បត់ជាតិ គឺសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បន្ទាប់ពីជននេះ បានប្រព្រឹត្តនូវបទល្មើសជាច្រើន ហើយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ជនក្បត់ជាតិសម រង្ស៊ី បាននិយាយបំភ័ន្តប្រាស់ចាកខុសពីការពិត អំពីបញ្ហាថា តុលាការពន្យាពេលកាត់ក្តីសំណុំរឿងកាត់ទឹកដី៤ខេត្តនៅភាគឥសាន្តរបស់ប្រទេសកម្ពុជាឱ្យទៅវៀតណាម។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានគូសបញ្ជាក់ថា « ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចាត់ទុកជាដួងព្រលឹងរបស់ខ្មែរទាំងមូល ដែលគ្មានអ្នកណាអាចបំពានបានឡើយ។ ខណៈដែលរាជរដ្ឋាភិបាល ខិតខំលើកស្ទួយកិត្យានុភាពជាតិ ជ្រោងទង់ព្រះរាជាណាចក្រកម្ពុជា និងការពារតម្លៃព្រះមហាក្សត្រ ដើម្បីឲ្យសាកសមជាបាវនារបស់ជាតិ ប៉ុន្តែ មានត្រកូលអ្នកនយោបាយមួយទៀតបែរជាធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាន់ពន្លិចកិត្យានុភាពជាតិ ខ្លួនឯង បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្ទាបបន្ថោកតម្លៃព្រះមហាក្សត្រគ្រប់ពេលវេលា។ នោះគឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះឯង។

វីដេអូលាតត្រដាងអំពី ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ បានរៀបរាប់ថា បន្ទាប់ពីសំណុំរឿងក្បត់ជាតិជាច្រើនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ឥលូវនេះសំណុំរឿងក្បត់ជាតិថ្មី និងដ៍ គ្រោះថ្នាក់មួយទៀតត្រូវបានលាតត្រដាង។ សំណុំរឿងក្បត់ជាតិថ្មីនេះ ពាក់ព័ន្ធនឹងការលួចចុះហត្ថលេខា ដោយ ស្ងាត់ៗជាមួយតំណាងជនជាតិដើមភាគតិចវៀតណាម ដោយសន្យាប្រគល់ទឹកដីខេត្តចំនួន៤ នៅភូមិភាគឥសាន ទៅឲ្យជនជាតិវៀតណាមរស់នៅ។ ឯកសារសំងាត់នេះត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៣ នៅឯ សហរដ្ឋអាមេរិក និងត្រូវបានបែកធ្លាយតាមរយៈ facebook កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ។

យោងតាមឯកសារដែលបានបែកធ្លាយ ទណ្ឌិត សម រង្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ជនជាតិដើមភាគតិចវៀតណាម ឈ្មោះ កុក ស កាលពីឆ្នាំ២០១៣។ កិច្ចព្រមព្រៀងនោះបញ្ជាក់ច្បាស់ណាស់ថា ជនជាតិដើមភាគតិចដែលជាដេហ្កាវៀតណាមមានសិទ្ធិស្វ័យភាពរបស់ពួកគេ ពោលគឺមានសិទ្ធិធ្វើ និងអនុវត្តន៍សេចក្តីសំរេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួកគេរស់នៅក្នុងប្រទេសកម្ពុជា។
មាត្រា៥នៃកិច្ចព្រមព្រៀងនេះក៍បានបញ្ជាក់ផងដែរថា ជនជាតិវៀតណាមដែលជាជនជាតិដើមភាគតិចដេហ្កា នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ គឺក្នុងន័យថាបើគាំទ្រគណបក្សសង្គ្រោះជាតិ។ ម្យ៉ាងវិញទៀតនៅក្នុងឃ្លីបវីដេអូដែលបែកធ្លាយទណ្ឌិត សម រង្ស៊ី ក៍បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលបក្ស សង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ឱ្យវៀតណាម ជាជនជាតិភាគតិចដេហ្កា ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាពតែម្តង។
សូមគោរពអញ្ជើញទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort