សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​សាក្សីដឹងលឺ ជនជាតិវៀតណាម២រូប ក្នុងរបបប៉ុល ពត (ចំណុច​ប្រវត្តិសាស្ត្រ​ទី៤ និងទី៥)

នៅថ្ងៃនេះ​ដដែល បន្ទាប់ពីបាន អញ្ជើញធ្វើដំណើរ​ចាកចាក​ចេញ​ពីកន្លែង​លាក់​អាវុធ ដែលជា​ចំណុចប្រវត្តិសាស្ត្រ​ទី៣ហើយ​នោះ សម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិភូក៏​បានបន្ត​ដំណើរ​ចម្ងាយ​៧៥០ម ដើម្បីមកជួបសំណេះ​សំណាលជាមួយ​សាក្សីដឹង​លឺចំនួនពីររូប ដែលកាលនោះជា​កម្មករ​ចំការកៅស៊ូ នៅភូមិហ័រលី ។​ សាក្សី២នាក់នោះមាន​ឈ្មោះថា ង្វៀន វ៉ាន់ហ៊ុង និងយឿង វ៉ាន់ថឺក ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ពីស្ថានភាពនាគ្រានោះថា នៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច និងក្រុមយុទ្ធមិត្តបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន ពេលនោះប្រទះ នឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សម្តេចតេជោ ក៏បានដើរសំដៅហើយកម្មករនោះ ហើយក្រុមកម្មករក៏បានអោយក្រុមសម្តេចរងចាំនៅទីនោះសិន។

បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូង វៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ប៉ុល ពត ហើយបានធ្វើការសាកសួរ។ ថ្ងៃនេះសម្តេចក៏បានជួបពួកគាត់ទាំងពីនាក់ និងរំលឹកពីអនុស្សាវរីយ៍ទាំងអស់នោះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort