សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារី​វប្ប​កម្មទឹកសាប នៅខេត្តព្រៃវែង

ព្រៃវែង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បានអញ្ជើញចុះពិនិត្យមើល​វឌ្ឍនភាព​និងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្បកម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដែលមានចម្ងាយជិត១០០​គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយដាក់​ឈ្មោះថា «ស្ថានីយ៍ផលិតកូនត្រីពូជ»។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយ​រដ្ឋ​បាល​ជលផល សហការជាមួយអង្គការប៉ាដិក។ លុះដល់ឆ្នាំ២០០៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តូរឈ្មោះ និងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្មទឹកសាបរហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្ដមបានបញ្ជាក់ថា មជ្ឈ​មណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។ មជ្ឈមណ្ឌលនេះ បានផលិត​ពូជ​ត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែង​ចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនទាំងប្រភេទ និង​បរិមាណ​ពូជត្រីក្នុងស្រុកផង។ ទាក់ទៅនឹងការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍ​វារីវប្បកម្ម នៅក្នុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ក្រសួងកសិកម្មបានបង្កើត​សហ​គមន៍នេសាទចំនួន ៥១៦ សហគមន៍ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន ៤១សហគមន៍។ ចំពោះកន្លែងអភិរក្សជលផល​សរុប​ទូទាំងប្រទេសមានចំនួន ៦៧៧កន្លែង បង្កើតស្រះជម្រកត្រីសហគមន៍បានចំនួន ៨៩៥​កន្លែង បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីនៅទូទាំងប្រទេសបានចំនួន ៣០៩កន្លែង ក្នុងនោះមាន ២៦៩កន្លែងជារបស់កសិករទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប មាន​ផ្ទៃដីជាង ១៦ហិកតា ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ ភារកិច្ចសំខាន់បួន របស់មជ្ឈមណ្ឌល​គឺទី១. បន្សុទ្ធនិងបង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ទី២. សិក្សាស្រាវ​ជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ និងទី៤ ផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម។ ក្នុង​របាយ​ការណ៍របស់ក្រសួងកសិកម្មបានបង្ហាញដែរថា គោលនយោបាយដ៏ចម្បង​របស់​រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់​សម្ពាធ​លើ​ធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និង​គ្រប់ទីកន្លែង ត្រូវដាក់ឱ្យអនុវត្តន៍តាមនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនេះ ដើម្បីឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមទៅនឹងការប្រែប្រួលរបបទឹកទន្លេមេគង្គ ជាមួយនឹងការប្រែប្រួលភូមិ​សាស្រ្ត បឹង ព្រែក ស្ទឹង និងទន្លេ និងអាកាសធាតុ ហើយនឹងឆ្លើយតបទៅនឹងសេចក្តី​ត្រូវ​ការ​ទីផ្សារ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំផែន​ការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិ​អភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort