នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីសន្និសីអន្តរជាតិនៃគណៈបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិច (CAPDI) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-International) ដែល ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ ដែលជាអតីតប្រធានាធិបតីកូឡុំប៊ី។