ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់នូវទស្សនវិស័យ និងចក្ខុវិស័យមួយចំនួនសម្រាប់ ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នឹងផ្ដល់​នូវ   ​ទ​ស្ស​​នវិស័យ និងចក្ខុវិស័យមួយចំនួន សម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និ​ងផ្តល់យោបល់ ក៏ដូចជា ផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និង​សំ​ណូមពរមួយចំនួនផងដែរ។សម្ដេចតេជោបានផ្ដលអនុសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំនា ព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក​ស័​ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។​ នេះបើ​យោង​តា​មសេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

កិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ធ្វើឡើងក្នុង​គោ​​​​ល​បំ​​ណ​ង ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំ ក្នុងការរកចំណុចកែលម្អ និងជំរុញ​ប្រ​សិ​ទ្ធ​ភាព​ការ​ងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ឧត្ដម​ក្រុម​ប្រឹក្សាពិគ្រោះនិងផ្ដល់ ​យោ​​បល់នេះ គឺ​ជា​គំនិ​​ត​ផ្ដួច​ផ្ដើមផ្ទាល់​របស់សម្ដេច​តេ​ជោ​នាយករដ្ឋ​ម​ន្ត្រី​ ក្នុងគោលបំណងលើ​ក​ស្ទួយនយោ​បា​យ​ ប្រជាធិបតេយ្យសេរីពហុបក្ស ក្នុ​ង​​កិច្ចប្រមូល៖ ធា​តុ​ចូល ទស្សនៈ ពហុ​គំ​និ​ត​ ជាប្រយោជន៍​ដល់​ការស្ថាបនាជាតិ​ ដោយ​មា​ន​កា​រ​​​ចូល​រួមពី​គ​ណ​បក្ស​​នយោបាយដែលគ្មាន​អា​ស​នៈ​​​ក្នុងរដ្ឋសភា និង​ដោយបានចូលរួមយ៉ាងសកម្ម ក្នុ​ង​​​ការបោះ​ឆ្នោ​ត​ស​កល ជ្រើសតាំង តំ​ណាង​រា​ស្ត្រ នីតិកាល​ទី​៦ នៃរដ្ឋសភា។ ការផ្ដួច​ផ្ដើម​គំនិ​ត​​ទស្សនទាន​ន​យោ​បា​យ​មិនមាន ការរើស​អើ​ង​​នេះ ជាប្រវត្តិ​សា​​ស្ត្រ​គ្មានពីររបស់​សម្ដេចតេ​ជោ​​​នា​​​យករដ្ឋមន្ត្រី ក្នុង​កិច្ច​បង្កើតបាន ឧត្ដម​ក្រុ​ម​ប្រឹ​ក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។ គឺជាហេតុ​ផ​ល​​នយោបាយមួយ នៃ​ការលើក តម្កើង​ក្រ​ប​ខ័​ណ្ឌ​ ប្រជា​ធិប​តេយ្យ សេរីពហុបក្ស ជាមួយ​តម្លៃ​លេ​ចធ្លោរបស់​កម្ពុជា​សុទ្ធ​សាទ ដោយ​ធា​​នា ​និ​ង​​រក្សា​បាន​នូវ​រាល់សំឡេង និងនិន្នាការនយោ​បា​យ​គ្រប់ភាគី ក្នុងកិច្ច​ចូល​រួម កសាង ការ​ពារ​ឯក​រាជ្យ និង​អធិ​ប​តេយ្យជាតិ​ ប្រាសចាកការ​ជ្រៀ​ត​ជ្រែក​ពីបរទេសជិត​ឆ្ងា​យ​ណាមួយ។

គួរបញ្ជាក់ដែរថា ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​នៅថ្ងៃ ទី០៦ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​តាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ក្រោយពេលបោះ​ឆ្នោ​​ត​​​ជាតិ​អាណត្តិ​ទី​៦។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់ ​មាន​សមាសភាព​មកពី    ​គ​ណ​​​​​បក្ស​​នយោ​បាយ​ចំនួន​ ១៦ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន ២០ ដែល​បាន​ចូល រួម​កា​រ​​​បោះ​ឆ្នោតជាតិ​ ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort