ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យ និងព្យាបាលព្រះរាជ សុខភាពនៅប្រទេសចិន

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ -ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​ស​ព្វ​​ព្រះរាជហឫទ័យ​ ស្ដេចយាង​ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំ​កុរ ​​ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ តាមព្រះទីនាំង​យន្ត​ហោះ​​ពិ​សេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ ដើម្បីគង់ប្រថាប់​ពិនិ​ត្យ និ​ង​ព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះ​អន្តរ​ជា​​តិ​​ភ្នំពេញ មាន​វត្តមាន​ សម្ដេចវិបុល​សេនាភក្ដី​សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​ប​ណ្ឌិ​​ត សម្ដេច​ក្រឡា​ហោម​ ស ខេង​ ឧបនា​យក​រ​ដ្ឋ​​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​​​ការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សា​នុ​​វង្សជាច្រើនរូបទៀត។ ដោយ​ឡែ​ក​ឯកអគ្គរដ្ឋ​​ទូត​​ចិន​ប្រចាំកម្ពុជា និងមន្ត្រី​ស្ថា​ន​ទូតជាច្រើនរូបទៀតក៏មានវត្ត​មា​ន​ក្នុងឱកាស​នោះផង​ដែរ។

ក្នុងព្រះរាជសារចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ផ្ញើជូនជនរួមជាតិរបស់ព្រះករុណា​ព្រះ​ ម​​ហា​ក្សត្រ​បាន​គូស​បញ្ជាក់​ថា​ « ទូលព្រះបង្គំ​ ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រា​ជមាតាជិតខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត​ សូមព្រះអនុញ្ញាត និង​អនុ​ញ្ញា​ត​ពី​សម្ដេ​ច​ព្រះ​​អគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ សម្ដេច ឯកឧត្ដម លោក​ជំ​ទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​​ទាំង​​អ​ស់​ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩តទៅ ធ្វើដំណើរ​ទៅ​ទីក្រុងប៉េ​កាំ​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ ​នៅក្នុងឱកាស ​អ​វ​ត្ត​​​មានទូលព្រះបង្គំ ខ្ញុំព្រះករុណា​ខ្ញុំ​ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា នឹងទទួល​ជួយ​ទូល​ព្រះបង្គំ ខ្ញុំព្រះករុណា​ខ្ញុំ​ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ​ព្រះពរ​សម្ដេចព្រះ​អគ្គមហាសង្ឃរាជ​ទាំង​​ពីរគណៈ សូមប្រគេន​ពរព្រះ​ថេរានុត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច​ ឯកឧត្ដម​ លោក​ជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបាន​ប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត​ឡើ​យ ​»។

គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា​ព្រះ​មហា​ក្ស​ត្រ និងសម្ដេច​ព្រះមហាក្សត្រី​ រៀងរាល់​៦ខែម្ដងយាងទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ-​ព្យាបាល​ព្រះរាជ​សុខភាព ៕ ​

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort