សម្តេចតេជោហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមន្ត្រីការបរទេសជប៉ុន

បន្ទាប់ ពីជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រី កសិកម្មនិងនេសាទនៃប្រទេសទីម័រខាងកើតរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោក Akitaka Saiki ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុរដ្ឋមន្ត្រីការ បរទេសជប៉ុន ។

លោក Akitaka Saiki បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រីជប៉ុន ចំពោះ សម្តេចតេជោ និងបានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំទទួលបដិសណ្ឋារកិច្ច ក្រុមប្រតិភូនៃប្រទេសជប៉ុនក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅកម្ពុជានាពេល នេះ។ លោក Akitaka Saiki ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរអំពីទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ដែលកំពុងមានការរីកចម្រើនជាលំដាប់។ ចំពោះសណ្តានចិត្តរវាងប្រជាជនកម្ពុជានិងជប៉ុន ក៏កំពុងតែរីក ចម្រើនខ្លាំងឡើងៗទៀតផង។ ជាមួយគ្នានេះ លោក Akitaka Saiki ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧ នៅកម្ពុជាពេលនេះ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបង្ហាញពីវឌ្ឍនៈភាព របស់កម្ពុជាលើឆាកអន្តរជាតិផង ដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់គណៈប្រតិភូជប៉ុន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧នេះ នៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រ...

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ
beylikdüzü escort escort beylikdüzü beylikdüzü escort