ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ០១៩ — គម្រោងសាងសង់ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងសា លារាជធានី ភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA) ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើករួចមកហើយ ដែលតាមរយៈគម្រោងទាំង៣កន្លងមក បានជួយឱ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
ឯកឧត្តមHidehisa HORINOUCHI ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បាន មានប្រសាសន៍ថា បន្ទាប់ពីការអនុវត្តដ៏ជោគជ័យនូវជំហានទី១, ជំហានទី២ និងជំហានទី៣ នៃគម្រោងនៅក្នុងឆ្នាំ២០០៤, ឆ្នាំ២០១០ និងឆ្នាំ២០១៥ ក្រោមគម្រោងហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូនៅភាគនិរតី ភាគឦសាន និងភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ ហើយការជន់លិចនៅតំបន់ទាំងនេះត្រូវបានកាត់បន្ថយ យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏នៅមានតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅតែទទួលរងការខូចខាតដោយទឹកជំនន់ តែ រដ្ឋាភិបាល ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តជំហានទី៤ នៃគម្រោងដែលគ្រប ដណ្តប់ភាគច្រើននៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត មានជំនឿជឿ ជាក់យ៉ាងមុតមាំ ការបញ្ចប់គម្រោងនេះដោយជោគជ័យ នឹងរួមចំណែកដល់ ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ជឹម ណារី



