សម្ដេចតេជោនាយករដ្ឋមន្ត្រី បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានតម្លៃសរុបប្រមាណ ២៧៣លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ -គម្រោងសាងសង់ផ្លូវក្រវាត់ខ្សែទី៣ ដែលចំណាយថវិកាសរុបប្រមាណ ២៧៣​លាន​ដុ​ល្លា​រ​សហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​ចិ​ន មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ នាព្រឹក​ថ្ងៃ​ចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ នៅ​សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន   បា​ន​ឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅ​ក្នុង​​ភូមិ​សា​ស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ក្នុង​នោះ​ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង ១៥,៤២៤គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្ត្រ​ខេ​ត្ត​កណ្ដាលប្រវែង ៣៧,៥៥៩គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពីគីឡូម៉ែត្រ១៤+១០៥​នៃផ្លូវ​ជា​​តិលេខ៤ និងចំណុចនៃចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ជាមួយ​នឹង​គម្រោង​សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏មានការសាងសង់ស្ពានអាកាសឆ្លង​កាត់ចំនួន៤​​កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១.០០០ម៉ែត្រ។ សា​ង​សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ត្រង់កោះអន្លង់ចិនប្រវែងសរុប ៩៩៦ម៉ែត្រ​(ក្នុង​នោះ​ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច​ប្រវែង​៣៦៦ម៉ែត្រ)។ សាង​សង់ស្ពានមធ្យម និងខ្លីចំនួន៦កន្លែង និងលូគ្រប់ប្រភេទ ១១៣​កន្លែង។ ឯកឧត្ដម​បា​នបន្ដ​ទៀតថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២៧៣លាន ដុល្លារអា​ម៉េ​រិ​ក​ ដែលជា​ហិរញ្ញ​ប្បទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ហើយរាជរដ្ឋា​ភិ​បា​លកម្ពុជា​ចូល​​រួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការ បោសសម្អាតមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។ ការសាងសង់នេះ គឺត្រូវអនុវត្តន៍​ដោ​យក្រុម​ហ៊ុន​សំ​ណ​ង់​​សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេស សាងសង់ ដោយក្រមហ៊ុន​ទី​ប្រឹ​ក្សា​បច្ចេ​ក​ទេ​សក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាង​សង់ចំនួន ៤២ខែ ចាប់ផ្ដើមពី​ខែធ្នូ​ឆ្នាំ​២០១៨ និង​​បញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។ ឯកឧត្ដម​ទេ​ស​រដ្ឋ​មន្ត្រីថ្លែងទៀតថា គម្រោងសាងសង់ផ្លូវក្រវាត់​ក្រុ​ង​ខ្សែ​ទី៣នេះ ក៏តភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់​កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ ឈ្នះ​និងមហាវិថីឈ្នះ ឈ្នះ និងផ្លូវជាតិ លេខ៦ ដែលនឹងប្រែក្លាយទៅ​ជាផ្លូវក្រវាត់​ក្រុងដ៏ធំ និង​ទំ​នើបមួយ បម្រើឱ្យជាផ្លូវដឹកជញ្ជូន វាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវ​ជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រម​ទាំង​កោះអន្លង់ចិន និងតភ្ជាប់ ទៅផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណតផែកុងតេន័រថ្មី​របស់​កំ​ពង់ផែស្វយ័ត ភ្នំពេញ នៅ ស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការ​តភ្ជាប់ផ្លូវអាស៊ាន​ហា​យ​​វ៉េ(AH1 និងAH11) និងផ្លូវ របៀងសំខាន់ៗ (របៀងកណ្ដាល និងរបៀងសេដ្ឋកិច្ច​ភាគ​ខាង​ត្បូង)​ របស់មហាអនុតំបន់ មេគង្គ។ ជាងនេះទៀត ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់​មួយ​ជួ​យ​​​កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់មានកន្លងមក និងជួយសម្រួល​ដ​ល់​​​ការធ្វើដំណើរ និង ចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្ថែមទៀត។ ការសាងសង់ផ្លូវក្រវាត់ក្រុង​ខ្សែ​​ទី​៣​នេះ គឺជាការ តភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់  រួមចំណែកក្នុងការសម្រួល​ការ​ដឹ​ក​ជ​ញ្ជូនឆ្លងកាត់ ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដី​ដែ​ល​នៅសង ខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និ​ង​​ឧស្សាហ កម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort