សេចក្តីប្រកាសព័ត៌មាន កម្ពុ​ជា​នឹង​រៀប​ចំ​វេ​ទិ​កា​សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០១៧​ នៅភ្នំពេញ

តបតាម​ការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា-​​​​​​​ណាចក្រ​កម្ពុ​ជា ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា​មា-​និត​​​ឡាវ ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងប្រមុខរដ្ឋ/រដ្ឋាភិបាល និងរដ្ឋមន្រ្តីជា ច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងអញ្ជើញមកចូលរួម «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញព្រះរាជាណា​-ចក្រកម្ពុជា។

វេទិកាដែលនឹងរៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ «​យុវជន បច្ចេក​វិទ្យា និងកំណើន៖ ​ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលរបស់អាស៊ាន​»​ នឹងមានការ​អញ្ជើញ​ចូលរួមផងដែរពីអ្នកធ្វើការសម្រេចថ្នាក់ខ្ពស់ពីផ្នែកឧស្សាហកម្ម ហើយនិងឥស្សរជនសំខាន់ៗ​លើ​វិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិល។

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នឹងផ្តោតការយក​ចិត្តទុកដាក់ទៅលើ​ការ​រួម​ចំណែកពីកំលាំងការងារវ័យក្មេង និងប្រកបដោយថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុង​ការ​ស្ថាបនាអនាគតដ៏ត្រចះត្រចង់របស់តំបន់។ វេទិកានេះក៏នឹងផ្តល់កាលានុវត្តភាពសំរាប់ការ​លើ​ក​ស្ទួយ​​​កិត្តិ​នាម​អន្តរជាតិ និងមោទនភាពជាតិរបស់កម្ពុជា។ ​លើស​ពីនេះទៅទៀត វេទិកានេះនឹងរួម​ចំណែក​ដល់ការ​លើកតំកើងកាលានុវត្តវិស័យវិនិយោគ និង​ទេស​ចរ​ណ៌​របស់កម្ពុជា ដែលភាគ​ច្រើននៃ​សក្តានុពល​ដ៏ធំ​នេះមិនទាន់ត្រូវបានយកមកប្រើប្រាស់នៅឡើយ។​

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ត្រូវបានរំពឹងទុកថា នឹងផ្តល់​លទ្ធ​ផល​​​ប្រកប​ដោយផ្លែផ្កា ដើម្បីលើកកំពស់ថែមទៀតដល់់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និង​វិបុលភាព ដែលរួមចំណែកដល់ការកសាងសហគមន៌អាស៊ានដ៏រឹងមាំមួយ។

ភ្នំពេញ,​ ថ្ងៃទី  ៥  ​  ខែ​​ ឧសភា  ឆ្នាំ ២០១៧

Download (PDF, 678KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ