ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា ទទួលជួប​ពិភាក្សា​ការងា​រជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអា​មេរិក-អាស៊ាន

បន្ទាប់មក​នៅ​ព្រឹក​​ថ្ងៃទី២៨ កញ្ញាដដែល​នោះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាត​ឲ្យ ឯកឧត្តម អាឡេក​សាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាននិង​ជានាយក​ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​​អាមេរិក-អាស៊ាន។ ឯកឧត្តម អាឡេកសាន់ឌ័រ ហ្វេលមែន ប្រធាននិ​ង​ជា​នាយកប្រតិបត្តិ ក្រុម​ប្រឹក្សាធុរកិច្ចសហរដ្ឋ​​អាមេរិក-អាស៊ាន មានប្រសាសន៍​សំដែងនូវ​​ការរីក​រាយ ដោយបាន​ជួបពិ​ភាក្សាការងារ​ជាមួយ សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៅបុរី​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។ ឯកឧត្តម​បន្តថា អ្វីដែលរូបឯ​កឧត្តមជួ​បពិភាក្សា​​ជាមួយ​សម្តេច​​នៅពេលនេះ គឺដូច​អ្វី​​ដែល​ឯកឧត្តម​ចង់ឃើញ គឺចង់ឲ្យ​កម្ពុជាបន្ត​នូវ​គោល​នយោបាយ​​សេដ្ឋកិច្ច​ឲ្យកាន់​តែទូលំទូ​លាយ ថែមទៀត។ ឯកឧត្តមបន្តថា ដោយសារ​តែប្រទេស​កម្ពុជា គឺជាសមាជិក​របស់អាស៊ាន ឯកឧត្តម​ចង់​​ឲ្យកម្ពុជា​បន្តការគាំទ្រធ្វើ​យ៉ាងណា ឲ្យមាន​ទិដ្ឋការ​អាស៊ាន​នៅពេល​ខាងមុខ ដើម្បីជំរុញការ​​កសាង​​សមត្ថភាព ពិសេស​ការបង្កើន​គុណភាព នៃការអប់រំ ក្នុងក្របខណ្ឌ​អាស៊ាន។

ក្នុងកិច្ច​ពិភាក្សា​​គ្នានោះដែរ ឯកឧត្តមបាន​សំដែងនូវ​ការវាយ​តម្លៃខ្ពស់ ជូនចំពោះសម្តេចតេជោ នាយក​រដ្ឋ​មន្រ្តី ដែលតែងតែ​គាំទ្រដល់ប​ណ្តាក្រុម​ហ៊ុន​សហរដ្ឋអាមេរិក ក្នុងកា​រទៅបណ្តាក់​ទុនវិនិយោគ ក្នុង​ប្រទេស​កម្ពុជា និងបណ្តា​ប្រទេស​ក្នុងតំបន់អាស៊ាន ដែលកន្លង​មកមានក្រុ​មហ៊ុនហ្វ័ត និងក្រុម​ហ៊ុន​​កូកា​កូឡាជាដើម។ ឯកឧត្តមប្រធាន​ក៏បាន​វាយតម្លៃខ្ពស់ ពីកម្លាំងនិង​សមត្ថភាព​​យុវជន​​របស់​​កម្ពុជា ដែល​កំពុង​មានកា​រកើនឡើង ស្របទៅ​និងការរីក​ចម្រើននៃ​សេដ្ឋកិច្ច​ឌីជីថល ដោយ​​ឯកឧត្តម​​​រំពឹងថា សម្តេចតេជោ និងមានការចាប់​អារម្មណ៍​ទៅលើអនាគតដ៏ល្អ និងមានការ​ប្រកួត​ប្រជែង​របស់កម្ពុជា។

តាមរយៈ​ជំនួបពិភាក្សា​គ្នានោះដែរ ឯកឧត្តមក៏បាន​ជំរាបជូនស​ម្តេច​តេជោ ពីការដែល​ឯកឧត្តម​បាន​ស្នើទៅ កាន់ឯកឧត្តមនា​យករ​ដ្ឋមន្រ្តីថៃ ក្នុងពេល​ដែល​ថៃធ្វើជាប្រធាន​​អាស៊ាន​ឆ្នាំ​២០១៩ អោ​យ​លើក​ពី​ប្រធានបទ នៃសេដ្ឋកិច្ច​ឌីជីថល សម្រាប់​ធ្វើការ​ពិភាក្សាក្នុ​ង​អាស៊ាន។ ក្នុងជំនួបពិភា​ក្សាគ្នានោះ ឯកឧត្តមប្រ​ធាន មានប្រសាសន៍​ ចង់ឃើញ​សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំ​នង​ក្នុងភាពល្អ​ប្រសើរ​ឡើងវិញ ពិសេស​នៅពេល​ដែលអាមេរិក តែង​តាំង​​ឯកអគ្គ​រដ្ឋទូតថ្មីរបស់ខ្លួន ប្រចាំកម្ពុជានៅ​ពេល​ខាងមុខ ពោលគឺ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក គឺជាឧបការី​រដ្ឋមន្រ្តីកា​របរទេសអាមេរិក ជាអ្នក​ការ​ទូតមួយ​រូប ដែលយល់ច្បាស់​​ពី​​អាស៊ីបូព៌ា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​​ស្វាគមន៍ និងបាន​​លើក​​ឡើង​ពីចំណុច​​​មួយ​​ចំនួន ពិសេស​កំណើន​​សេដ្ឋកិច្ច​រ​បស់​ប្រទេស​​កម្ពុជា ពោល​គឺ​កម្ពុជានៅ​​រក្សា​កំណើន​សេដ្ឋកិច្ច ក្នុង​អាត្រាជាង៧% ទៅតាមយន្ត​​ការអាស៊ាន​​បូក៣ ដែល​បាន​​ព្យាករណ៍ថា​ កំណើន​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​​២០១៨នេះ កម្ពុជា​និ​​ង​មា​ន​កំណើន​​សេដ្ឋ​កិច្ច​ប្រមាណ​៧,២%។ សម្តេច​តេជោ​​បន្តថា កំណើន​​​សេដ្ឋកិច្ច​របស់ប្រទេស​​កម្ពុជា​​គឺទទួលបា​​ន​ជោគជ័យ​ បើទោះបី​ជា​មានស​ម្ពាធ​​ពីសេដ្ឋកិច្ច​​ពិភព​​លោក​​ក៏ដោយ។ សម្តេច​តេជោ​ប​ន្តថា អ្វីដែលរូប​ស​ម្តេចច​ង់ឃើញ​​​គឺការ​​អនុវត្ត​​រូបមន្ត​ មួយ​បូក​​​មួយ ពោលគឺបណ្តា​ក្រុមហ៊ុន​បរទេស ដែលកំពុង​វិនិយោគ​ក្នុងប្រទេស​អាស៊ាន ក្នុងនោះរួមទាំង​​ក្រុមហ៊ុនម​កពី​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ មាន​លទ្ធភាព​អាចទៅ​​បង្កើត​រោងចក្រ នៅ​ប្រទេស​កម្ពុជា ឧទាហរណ៍ប្រ​ទេស​ថៃបូក​មួយ មានន័យ​ថាក្រុម​ហ៊ុន​សហរដ្ឋអា​មេរិក ដែល​កំពុង​ប្រតិបត្តិ​ការ​​ក្នុងប្រទេស​ថៃ អាចមក​បើករោង​ចក្រក្នុងប្រ​ទេសកម្ពុជា។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បន្តថា នៅក្នុងគោ​ល​នយោបាយ​បដិវត្តន៍​ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោត​សំខាន់​ទៅលើវិស័យ​បីសំខាន់ៗ គឺទី១​វិស័យកសិកម្ម ទី២វិស័យឧស្សាហកម្ម និងទី៣ វិស័យ​សេវាកម្ម។ សម្តេចតេជោបន្តថា សេដ្ឋកិច្ចកម្ពុជា​មាន​ការវិវត្តន៍ ដោយមិន​ពឹង​ផ្អែកតែ​ទៅលើ​​វិស័យ​​ណាមួយ​នោះទេ ពោលគឺការរីក​ចម្រើន​លើពហុវិស័យ​ក្នុងភាព​រឹងមាំ ពិសេសលើ​ផ្នែក​ឧស្សាហកម្ម ដែលមានលក្ខណៈ​ទ្រង់ទ្រាយ​ជាសកល ពោលគឺការ​ផលិតក្នុង​ប្រទេស​កម្ពុជា រួចធ្វើ​ការចែក​ចាយជាសកល តាមតម្រូវការ នៃសេដ្ឋកិច្ចពិភព​លោក។  ទាក់ទិន​ទៅនិងទំនាក់​ទំនង​​រវាង​កម្ពុជា និងសហរដ្ឋអាមេរិក សម្តេច​តេជោ​មាន​ប្រសាសន៍ថា សម្តេច​ទេគឺជា​អ្នកជំរុញ​ការកសាង នូវទំនាក់ទំនងរវាង កម្ពុជាជា​មួយ​និង​សហរដ្ឋអាមេរិក កម្ពុជាចង់​ធ្វើមិត្តដ៏ល្អ​ជាមួយ​​សហរដ្ឋ​អាមេរិក។ សម្តេចបន្តថា នៅពេលខាងមុខ អ្វីដែលសម្តេច​ចង់ឃើញនោះគឺ ការទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ មានភាពកាន់តែល្អ​ប្រសើរឡើង ពិសេសរវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល ដូចអ្វី​ដែលផ្នែក​ធុរកិច្ចសហរដ្ឋ​អាមេរិក​ចង់បាន​ដែរនោះ។ សម្តេចតេជោ​សង្កត់​ធ្ងន់ថា ប្រសិន​បើសហ​រដ្ឋ​អាមេរិក បើកទិដ្ឋការ​ជូនដល់​ប្រជាជនក​ម្ពុជា​ដូចដើម​ឡើងវិញនោះ ការបន្ត​រុករក​អដ្ឋិធាតុទាហាន​​បាត់ខ្លួនអាមេរិក នឹងបន្តឡើង​វិញដូចអ្វីដែលយើងធ្លាប់​បានអនុវត្ត​រួមគ្នាកាល​ពីពេលមុន។ សម្តេច​តេជោ​មានប្រសាសន៍​ថា សម្តេច​និងបន្ត​ជួបជាមួយ​ប្រ​តិភូក្រុមប្រឹក្សាធុរ​កិច្ចអាមេរិក អាស៊ាន នៅពេល​ដែល​គណៈ​ប្រតិភូ​នេះអញ្ជើញ​ទៅកាន់ប្រទេស​កម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា