នាវេលាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យ នៃ សហភាពសហពន្ធយុវជនកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ថ្វាយ ព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសដ៏មហានក្ខតឬក្សនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា នាពេលដ៏ខ្លីខាងមុខនេះ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ៚
ពត៌មានផ្សេងៗ
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិព័ត៌មានសំខាន់ៗដូចតទៅ៖




