ពិតជាមោទនភាពចំពោះគុនល្បុក្កតោរបស់ដូនតាខ្មែរ។ គុនល្បុក្កតោគឺជាកីឡាតស៊ូមួយរបស់ដូនតាខ្មែរសម្រាប់ប្រើប្រាស់ការពារខ្លួន។ បច្ចុប្បន្ន គុនល្បុក្កតោត្រូវបានកីឡាករកម្ពុជាយកទៅប្រកួតជាមួយកីឡាករបរទេសផ្សេងៗទៀតនៅលើឆាកអន្តរជាតិ។ កម្មវិធីគុនល្បុក្កតោ ត្រូវបានរៀបចំឡើងក្នុងគោលបំណងថែរក្សាអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយឲ្យកាន់តែល្បីល្បាញទៅកាន់សាធារណជន ដែលបានចូលរួមទស្សនានិងអាចចូលរួមក្នុងការហ្វឹកហាត់ផ្ទាល់ការលេងកម្សាន្ត ហើយថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយស្មារតីភាពរហ័សរហួន ភាពបត់បែននៃរាងកាយទាំងមូល និងជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួន។ កម្មវិធីនេះនឹងមានការសម្តែង ការហាត់សមក្បាច់គុន ការនិទានរឿងអំពីគុនល្បុក្កតោ ពិព័រណ៍គ្រឿងសព្វាវុធ និងមានការលេងល្បែងកម្សាន្ត ដែលទាក់ទងនឹងក្បាច់គុនល្បុក្កតោជាដើម។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅទីតាំងបរិវេណមុខកសិណអង្គរវត្ត ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ចាប់ម៉ោង ៨:០០នាទី ដល់ ១៨:០០នាទី ដែលមានកីឡាករ និងយុវជនស្ម័គ្រចិត្តចំនួន ១២៦នាក់។
ពត៌មានផ្សេងៗ
វិចារណកថា ១១០ – សន្តិភាពជាមួយធម្មជាតិ ចាប់ផ្តើមពីសន្តិភាពរវាងមនុស្ស
គំនិតផ្តើម
«សហគមន៍ដែលបែកបាក់គ្នា ពិបាកការពារអ្វីដែលខ្លួនមិនអាចអង្គុយពិភាក្សារួមគ្នាបាន»។




