សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៩

កាលពីរ​សៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន-សាធារ​ណ​រដ្ឋកូរ៉េ លើកទី១៩ ។ កិច្ចប្រជុំនេះមាន​កាមេដឹក​នាំអាស៊ាន​ទាំង១០​ប្រទេស រួមទាំងប្រធានា​ធិបតី​សាធារណរដ្ឋកូរ៉េ ។

ក្នុងកិច្ចប្រជុំកំ​ពូលនោះ មេដឹកនាំអាស៊ាន សាធារណ​រដ្ឋកូរ៉េ បានធ្វើការ​កត់សំគាល់​រួមគ្នា​ពីការរីក​ចម្រើន នៃ​ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិកា​រអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការ​អនុវត្ត ផែន​ការស​កម្មភាព នៃសេចក្តីប្រកាស​រួមក្នុងភាព​ជាដៃគូ​សម្រាប់​ឆ្នាំ២០១៦ និង​ការកាត់​បន្ថយគម្លាត​នៃការអ​ភិវឌ្ឍ។ ប្រមុខរដ្ឋា​ភិបាល​អាស៊ាន បានថ្លែង​អំណរ​គុណ​ចំពោះ​សាធារណ​រដ្ឋកូរ៉េ ដែលបាន​គាំទ្រដល់​តួនាទីស្នូល​របស់អាស៊ាន។ ក្នុងកិច្ចប្រជុំ​កំពូល​នោះដែរ មេដឹកនាំអាស៊ានបានសង្កត់​ធ្ងន់​លើបញ្ហា​នៅឧបទ្វីកូរ៉េ ពិសេសការ​បាញ់មីសីល​លើកទី ៦ កាលពីពេលក​ន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យ​អាស៊ាន និងសាធារណរ​ដ្ឋកូរ៉េ មានក្តីបារម្ភ​ជាច្រើន។ ​មេដឹកនាំអាស៊ាន បានស្នើឲ្យកូរ៉េខាងជើង ត្រូវតែអនុវត្តឲ្យបានពេញលេញចំពោះសេចក្តីសំរេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំទី២របស់អាស៊ាន និងជាប្រទេស​ដែលមកបណ្តាក់ទុនទី២នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសំដែងនូវការ​វាយតម្លៃខ្ពស់ចំពោះ​មជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទី​យ៉ាងសំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគក្នុង​បណ្តាប្រទេស​អាស៊ាន ការជំរុញ​ទេសចរណ៍ ជាពិសេសការ​ផ្លាស់ប្តូរ​រវាងប្រជាជន និងប្រជាជន។

ឯកឧត្តមប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ចំ​ពោះការរីក​ចម្រើន របស់​អាស៊ាន​នាពេល​កន្លងមក ពិសេសការឈា​នឆ្ពោះ​ទៅសំរេច​សហគមន៍អា​ស៊ានឆ្នាំ២០២៥ និងការកាត់ប​ន្ថយគ​ម្លាតនៃការ​តភ្ជាប់ក្នុ​ង​តំបន់។ ប្រមុខរដ្ឋាភិបាល អាស៊ានបានស្វាគមន៍​ចំពោះ​ការគាំទ្រ​ជាបន្តប​ន្ទាប់​របស់ សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន​-កូរ៉េ ក៏បានចាត់ទុក​ថាឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការផ្លាស់​ប្តូរវប្បធម៌​របស់អាស៊ាន-កូរ៉េ ក្នុងការ​រួមចំណែក​ដល់ការព​ង្រឹង វប្បធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះ​វប្បធម៌នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពេលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួនផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ