ឯកឧត្តម ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ខួប​ចម្រើ​ន​ជន្មាយុ

(ភ្នំពេញ)៖ ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សម្រប​សម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានផ្ញើសារលិខិតគោរព ជូនពរ​សម្តេច​មហា​បវ​រធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បី​បន្ត​បេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

នា​ឱកាស​ដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយ​មិន​ខ្លាច​នឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជា​ពិសេស​បន្ត​ថែ​រក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែល​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិលើគ្រប់វិស័យ។

សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ សម្តេចធិបតី ពិត​ជា​បាន​ខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និង​បង្កើត​សមិទ្ធ​ផលថ្មី ដើម្បីប្រជាជាតិ​ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។

ទន្ទឹម​នេះ​​ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និង​សេចក្តី​សុខ​ចម្រើននៃជាតិ​ និងប្រជាជន សម្តេចធិបតីបានបង្ហាញភាពប៉ិនប្រសប់ ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ភាពចាស់ទំនយោបាយ និងគតិ​បណ្ឌិត​ប្រតិបត្តិ​ដោយ​ឈរលើ​ស្មារតី​សន្តិ​សហ​វិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។

ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេនរបស់សម្តេចមហាបវរធិបតី ប្រជាជន​កម្ពុជា​បន្ត​រួម​រស់​ជា​មហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេច​មហា​បវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបាន​សម​ប្រកប​ដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបី​ឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីថ្លែងការណ៍ រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

លទ្ធផលទស្សនកិច្ចនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដូចមានជូនភ្ជាប់នូវសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។
beylikdüzü escort escort beylikdüzü beylikdüzü escort