តើរាជរដ្ឋាភិបាលនីតិកាលទី៧ ផ្តោតលើមុំអាទិភាពអ្វីខ្លះក្នុងការកែទម្រង់?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលគ្មានគម្រោងកាត់បន្ថយ ឬបង្កើតក្រសួង-ស្ថាប័នបន្ថែមនោះទេ ប៉ុន្តែបាននិងកំពុងប្រកាន់ខ្ជាប់នូវជំហរពង្រឹងមិនពង្រីក ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពរលូន និងចំទិសដៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អភិក្រមកែទម្រង់របស់កម្ពុជា នាពេលបច្ចុប្បន្ន គឺមិនផ្តោតលើសំណួរថា ក្រសួងច្រើន ឬតិចនោះទេ ពីព្រោះប្រទេសនីមួយៗមានហេតុផលនយោបាយ និងបច្ចេកទេសខុសៗគ្នា ហើយផ្ទុយទៅវិញ សំណួរសំខាន់ដែលរាជរដ្ឋាភិបាលកំពុងចោទសួរ និងដោះស្រាយ គឺតើក្រសួង-ស្ថាប័នដែលមានស្រាប់ ត្រូវបានរៀបចំឡើងប្រកបដោយប្រសិទ្ធភាពហើយឬនៅ។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនេះ គឺធ្វើឡើងតាមរយៈការវិភាគមុខងារ ផ្អែកលើមុំអាទិភាពចំនួន៣ រួមមាន ការពង្រឹងរចនាសម្ព័ន្ធដើម្បីចៀសវាងការរៀបចំដែលមានលក្ខណៈក្បាលធំ ជើងតូច ហើយការពង្រឹងមុខងារដើម្បីលុបបំបាត់ការជាន់ថ្នាក់ ឬស្ទួនភារកិច្ចគ្នារវាងក្រសួង-ស្ថាប័ន និងការពង្រឹងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលមន្ត្រីឱ្យចំជំនាញអាទិភាព ដើម្បីធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងសន្សំសំចៃបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi)
beylikdüzü escort escort beylikdüzü beylikdüzü escort