សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដើរតាមគោលនយោបាយបង្រួបបង្រួម ស្របតាមនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សនយោបាយនានា ហើយថ្មីៗនេះទើបតែតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចផ្ទាល់ ដើម្បីធ្វើការងារនៅក្រៅប្រទេសផងដែរ ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ ទន្ទឹមនេះផងដែរ សម្តេចធិបតី ហ៊ុនម៉ាណែត ក៏បានប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គ...

ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort