សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានកោតសរសើរកូនស្រី ឯកឧត្តម កឹម សុខា គឺ កឹម មនោវិទ្យា ថាពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
នៅក្នុងបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារថា៖
ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀស សឹក។
ថ្ងៃនេះរួមជាមួយលោកជំទាវ និងកូនស្រី ឯកឧត្តម កឹម សុខា មកសួរសុខទុក្ខខ្ញុំម្តងទៀតដែលយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយក្មួយស្រី កឹម មនោវិទ្យា ដែលក្មួយស្រីពិតជាធនធាន មនុស្សដ៏ល្អសម្រាប់ជាតិ៕







