ឆ្លើយតបទៅនឹងអត្ថបទដែលបានចុះផ្សាយដោយសារព័ត៌មាន The Japan Times មានចំណងជើងថា “ពិភពលោកកំពុងបរាជ័យ នៅកម្ពុជា (ម្តងទៀត) និងលើកនេះគ្រប់គ្នាកំពុងឈឺចាប់ (The World is Failing Cambodia (Again) and This Time Everyone is Suffering)” ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតកម្ពុជាបានផ្ញើលិខិតបំភ្លឺទៅកាន់ អ្នកនិពន្ធនាយក របស់សារព័ត៌មាន The Japan Times កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទស្សនៈរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវតុល្យភាព និងការយល់ដឹងបន្ថែមទៀត ក្នុងចំណោមសាធារណជន៕










