ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានខាងថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និងការកើនឡើងនៃស្ថានភាពតានតឹង។

ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយក និងប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។

បងប្អូនប្រជាពលរដ្ឋ ចៀសវាងការចែករំលែកព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងមិត្តភាពល្អរវាងប្រទេសជាជាងខាង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
beylikdüzü escort escort beylikdüzü beylikdüzü escort