ព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតី និងគណៈប្រតិភូស្រីលង្កា

8

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ ជូនឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ប្រមុខដឹកនាំកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ។

រូបថត៖ ព្រះបរមរាជវាំង