ឯក​ឧ​ត្តម​ ង្វៀន​ សួន​ហ្វ៊ុក​ នា​យក​រដ្ឋ​មន្រ្ដី​​វៀត​ណាម​ ​​អញ្ជើញ​មក​បំ​ពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​​ទី ២៤ ដល់ ​ថ្ងៃ​ទី​២៦​ ខែ​ មេសា​ ឆ្នាំ ​២០១៧​

128

តាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋ​មន្រ្ដីនៃ​ព្រះ​​​​រាជា​ណា​​ចក្រ​កម្ពុជា ឯកឧត្តម​​ ង្វៀន សួនហ្វ៊ុក​ ​ (Nguyen Xuan Phuc) នាយក​រដ្ឋមន្រ្ដី​នៃ​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​​​នៅ​ព្រះ​​រាជា​ណា​ចក្រ​​​​កម្ពុជា ​ចាប់​​ពីថ្ងៃទី​ ២៤ ដល់ ថ្ងៃទី​២៦ ខែ​ មេសា ឆ្នាំ ២០១៧​ ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះ​បាទ​​​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ង្វៀន សួនហ្វ៊ុកក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ​​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និងសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ហើយនឹងជួបពិភាក្សាទ្វេភាគី​ជាមួយ​ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា ផងដែរ។