សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីដោយសុវត្តិភាព

10

នៅល្ងាចថ្ងៃទី ១០ តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃអង្គការរូបិយវត្ថុអន្តរជាតិ IMF និង World Bank ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។