សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នៅទីក្រុងបាងក

41

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី  និងគណៈប្រតិភូ នៅឯព្រលានយន្តហោះអន្តរជាតិ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។